khmer eng
  • ឯកឧត្ដម អន ស៊ុំ និង ឯកឧត្ដម ឈើយ ចាន់ណា បានអញ្ជើញចូលរួមក្នុងកិច្ចសំណេះសំណាល ស្ដីពីការបង្កើតវិទ្យាស្ថានឯកទេសវិជ្ជាជីវៈ នៅក្នុងមណ្ឌលអង្គការកម្ពុជា នៃក្ដីសង្ឃឹម
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសួននៃអង្គការ C H O ផ្លូវជាតិលេខ៥៩ ភូមិ កូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឯកឧត្ដម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងកិច្ចសំណេះសំណាល ស្ដីពីការបង្កើតវិទ្យាស្ថានឯកទេសវិជ្ជាជីវៈ(Specialized Vocational Institute) នៅក្នុងមណ្ឌលអង្គការកម្ពុជា នៃក្ដីសង្ឃឹម (Cambodia Hope Organization) C H O ជាមួយលោកប្រធានការិយាល័យអប់រំ យុវជន និងកីឡា លោកនាយក នាយករង វិទ្យាល័យ អនុវិទ្យាល័យ ទាំងអស់ក្នុងក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នាឱកាសនោះ លោក អ៊ិន ជំនោរ នាយកអង្គការកម្ពុជា នៃក្ដីសង្ឃឹម និងលោកសាស្រ្តាចារ្យ ជៀម សិទ្ធិ បានធ្វើបឋកថាបង្ហាញពីគោលបំណង និងក្ដីសង្ឃឹម នៃការបង្កើតវិទ្យាស្ថាននេះ ដែលនឹងទទួលសិស្សចុះឈ្មោះចូលរៀនពីពេលនេះតទៅ ហើយដំណើរការសិក្សារបស់សិស្សចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤តទៅ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុកស្វាយទាប
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតស្លូវវ៉ាគីប្រចាំកម្ពុជា ចូលជូនសារតាំង និងសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ កិច្ចសហការ ព្រឹទ្ធសភា-រដ្ឋសភា-ក្រុមការងារថ្នាក់ជាតិ-អាជ្ញាធរមូលដ្ឋានបានរលូន គឺជាប្រយោជន៍ប្រជាជនក្នុងភូមិភាគ៥
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន